ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមសម្រុកធ្វើដំណើរដោយឥតគិតថ្លៃតាមរថយន្តក្រុងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ នេះជាកម្រងរូបភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងឆ្ពោះទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនាឱកាសបុណ្យភ្ជុំបិណ្ឌរហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ-នយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ៕ |